
ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញជាអធិបតី ចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ដាស់សក្តានុពលកសាងភាពធន់នឹងវិបត្តិ និងរីកចម្រើន” នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ដាស់សក្តានុពលកសាងភាពធន់នឹងវិបត្តិ និងរីកចម្រើន” ដែលមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា ឯកឧត្តម ផាត់ តូម៉ាស់ ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា លោក ឈួន សុវណ្ណស័ក្ក ប្រធានទំនាក់ទំនងជាតិ និងអន្តរជាតិនៃសមាគមអ្នកទីផ្សារកម្ពុជា លោក សៅ សុវណ្ណារិទ្ធ អគ្គលេខាធិការសមាគមអ្នកទីផ្សារកម្ពុជាព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូប និងសិក្ខាកាមចូលរួមសរុបប្រមាណជាង២០០នាក់ដែលរៀបចំឡើងដោយ Daily Plus។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជាបានមានមតិសំណេះសំណាលជាមួយសិក្ខាកាមប្រកបដោយភាពរីករាយ និងបានចែករំលែកនូវបទពិសោធន៍ព្រមទាំងផ្តល់នូវគន្លឹះសំខាន់ៗ យុទ្ឋសាស្រ្តមួយចំនួនពីការធ្វើអាជីវកម្មជូនដល់សិក្ខាដែលបានចូលរួម។
កម្មវិធីសិក្ខាសាលានេះក៏មានការចូលរួមធ្វើបទបង្ហាញ ចែករំលែកពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំនូវប្រធានបទដ៏មានសារសំខាន់ដូចជា៖
១). “ប្លង់យុទ្ឋសាស្រ្តអាជីវកម្ម ២០២៥ ដល់ ២០៣០” ដែលធ្វើបទបង្ហាញដោយឯកឧត្តម យន ម៉ាលឹមឆេង អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា។
២). “អនាគតនៃការងារ រៀបចំកម្លាំងធនធានមនុស្សសម្រាប់បរិបទប្រកួតប្រជែង ធ្វើបទបង្ហាញដោយលោក កាំង តាំង, HR & Administration Director, Belt Road Capital Management។
៣). “ការដឹកនាំការលក់ក្នុងយុគសម័យ AI” ធ្វើបទបង្ហាញដោយលោក ស៊ូ សាវឿន, សហស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន Eagle Sales coach។
៤). កិច្ចពិភាក្សា “ដាស់សក្តានុពលទាក់ទងនឹងការលក់ ផ្នែកលក់ និងការអភិវឌ្ឍន៍អាជីវកម្ម។
កម្មវិធីសិក្ខាសាលានេះផងដែរ សិក្ខាកាមទទួលបាននូវចំណេះដឹង បទពិសោធន៍ គន្លឹះគំនិតថ្មីៗ ដេីម្បីយកទៅអនុវត្តន៍ក្នុងក្រុមហ៊ុន ឬមុខរបរដែលកំពុងប្រកបរបរប្រចាំថ្ងៃ ជាពិសេសមុននឹងបញ្ចប់នៃកម្មវិធី គណៈអធិបតី វាគ្មិនកិត្តិយស និងសិក្ខាកាមបានចូលរួមថតរូបអនុស្សាវរីយ៍ជុំគ្នាប្រកបដោយភាតរភាពផងដែរ។