ករណីអគ្គិភ័យឆាបឆេះនៅផ្សារបឹងឈូកក្រុងបាត់ដំបងស្ថិតក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ចនៅឡើយ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

កាលពីយប់ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីនៅបរិវេណផ្សារបឹកឈូកស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមានករណីអគ្គិភ័យមួយបានកើតឡើងឆាបឆេះដំបូងនៅជាន់ទី០១ (ជាន់ខាងលើ)នៃអគារផ្សារបឹងឈូកប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ។

ក្នុងពេលកើតឧប្បត្តិហេតុអគ្គិភ័យនេះ រដ្ឋបាលខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុងបាត់ដំបងព្រមទាំងមហាជន បានចាត់ចែង និងប្រើប្រាស់កម្លាំង និងមធ្យោបាយដូចខាងក្រោម៖

១-កម្លាំងរបស់យោធភូមិភាគទី៥ ចំនួន ២៥០នាក់។

២-កម្លាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ១០០នាក់។

៣-កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៣០០នាក់។

៤-កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ៦០នាក់

៥-កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ចំនួន ៨១នាក់ ។

សរុបរួមចំនួន ៧៩១នាក់បានចេញអន្តរាគមន៍ក្នុងនោះបានប្រើប្រាស់៖

-រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន ១១គ្រឿង (ស្នង ការនគរបាលខេត្ត ចំនួន ០៤គ្រឿង និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ចំនួន ០៧គ្រឿង និងរថយន្តអគ្គី ភ័យក្រុមហ៊ុនឯកជន ចំនួន ០២គ្រឿង សរុប ១៣គ្រឿងព្រមទាំងប្រើប្រាស់ទឹកអស់ចំនួន ៥០រថយន្តអគ្គីភ័យរហូតដល់វេលាម៉ោង ០៣:២០នាទីឈានចូលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានភាពនៃអគ្គីភ័យនេះ បានគ្រប់គ្រងបាញ់រលត់ទាំងស្រុង។

ក្រៅពីជួយអន្តរាគមន៍ពន្លត់​កម្លាំងបានចូលរួមជួយ​សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍​នៅជុំវិញកន្លែងកេីត​ហេតុ អន្តរាគមន៍ជួយ​ ជញ្ជូនទ្រព្យសម្ភារៈ​ របស់បងប្អូ​ន​ អាជីវករស្ថិតនៅជាន់ផ្ទាល់ដីនិងជុំវិញកន្លែងកេីត​ហេតុ​ ទៅកាន់ទីសុវត្ថិភាព។

រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះសមត្ថកិច្ចកំពុងស្ថិតនៅទីនោះនៅឡើយ ហើយចំ​ពោះមូលហេតុដែលបង្កឱ្យកើតគ្រោះអគ្គិភ័យនេះ កំពុងស្ថិតក្នុងការស្រាវជ្រាវ ដែលពេលនេះសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវនិងវាយតម្លៃចំពោះការ​ខូចខាតនេះ ម៉្យាងទៀតក្នុងគ្រោះអគ្គិភ័យនេះ ពុំមានបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍