អាជ្ញាធរខេត្តប៉ៃលិនប្រារព្ធពិធីអបអរសាទរទិវា​ជន​មានពិ​ការភាពកម្ពុជា​លើកទី២៦ និងអន្តរជាតិលើកទី៤២

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ខេត្តប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ខេត្តប៉ៃលិនបានប្រារព្ធពិធី​អបអរសាទរទិ​វាជនមានពិកា​រភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ក្រោមប្រធានបទ «បរិយាបន្នពិការភាព​លើគ្រប់វិស័​យក្នុងយុ​គសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធ​សាស្ត្រជាតិ​ស្តីពីពិការភាព ឆ្នាំ២០២៤–២០២៨» ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។

ថ្លែងក្នុងពិធីនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមា​នប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធា​នកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូន​ចំពោះជនមានពិការភាពទាំងអស់ដែលលោកទាំងទ្វេតែ​ងតែខ្វល់អំពីសុខ​ទុក្ខប្រជាពលរដ្ឋគ្រ​ប់រូបទាំងអស់ ជាពិសេសគឺបងប្អូនដែលមានពិការភាព ជនមានពិកា​រភាពសតិ​បញ្ញា និងអូទីស្សឹមដោយមិនទុកឱ្យអ្នកណាម្នាក់នៅឯកានោះទេ។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា ទិវាជនមានពិ​ការភាពអន្តរ​ជាតិត្រូវបានប្រារព្ធឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោកនៅថ្ងៃទី០៣ ខែធ្នូ ជារៀងរាល់ឆ្នាំដើម្បីរំលឹកអំពីការ​តស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានាក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១,៥ពាន់​លាននាក់នៃប្រជាជ​នសរុបនៅក្នុងពិភពលោក ដែលជាជនមាន​ពិការភាពកាយ​សម្បទា ញាណដឹង សតិបញ្ញាជាដើមដោយសារតែ ការរស់នៅរបស់ពួក​គេតែងតែប្រឈមជា​មួយឧបសគ្គរារាំងនានាដូចជា ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់​អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមាន​សិទ្ធិពេញ​លេញនៅ​ក្នុងសង្គមដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់​ធ្ងរក្នុងជី​វិតរស់នៅ​ប្រចាំថ្ងៃរបស់ពួកគាត់។

លោកជំទាវបណ្ឌិត​ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់កម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះ​ឡើងគឺដើម្បីរំលឹកពីមហាវិនាសកម្មដែលបានកើតឡើងដោយសារភ្លើងសង្គ្រាមជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន​ដល់សង្គមរួម​មានស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាពព្រមទាំងបានបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមស្ទើរតែពាសពេញផ្ទៃប្រទេសដែលនេះជាសោក​នាដកម្មមួ​យរប​ស់កម្ពុជាដែលប្រជាជនកម្ពុជាធ្លាប់ទទួលរងពីការទម្លាក់គ្រាប់បែករាប់លានតោនដែលបា​នធ្វើឱ្យប្រជាជនរបួស ពិការស្លាប់រាប់លាននាក់ដោយគ្មានការទទួលខុសត្រូវហើយបន្ទុកទាំងនេះ​ក៏បានធ្លាក់មក​លើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យកាលជាបន្តបន្ទាប់មកនេះដូច្នេះការធានាបា​ននូវសន្តិភាពនឹងជួយបង្ការការវិលត្រឡប់មកវិញនៃជម្លោះ និងសង្គ្រាមដែលជាកត្តាដ៏ចម្បងនៅក្នុងកា​រកា​ត់បន្ថយពិការភាពរបស់មនុស្សជាតិនៅលើភពផែនដីនេះក៏ដូច​ជាការកសា​ងលក្ខខណ្ឌសម្រាប់លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ជនមានពិការភាពផងដែរ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត បានឱ្យដឹ​ងថា បច្ចុប្បន្នចំពោះអតីតយុទ្ធជនដែលមានពិការភាពបានទទួលរបបសន្តិសុខសង្គមពីរដ្ឋដែលប្រាក់សោធនទាបបំផុត ៨២៥,០០០រៀល និងខ្ពស់បំផុត ១,៨៧៣,៥០០រៀល ជាក់ស្តែងក្នុងខែ​វិច្ឆិកា ឆ្នាំ២០២៤នេះ អតីតយុទ្ធជនពិការខេត្តប៉ៃលិនមានចំនួន ១,៧៨២នាក់ទទួលបានរបបសោ​ធនប្រចាំខែ ចំណា​យថវិកាសរុបប្រមាណ ១,៣៣៥លានរៀលក្នុងនោះចាប់ពីឆ្នាំ២០០៨ ដល់ប​ច្ចុប្បន្ន ស​មាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិនបានសាងសង់​ផ្ទះជូនគ្រួសារអតីតយុទ្ធជន​មានពិ​ការភាពចំនួន ២០ខ្នង៕

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍