
ផ្លូវជាតិគ្មានសំរាមប្លាស្ទិកព្រោះប្រជាជនកម្ពុជាស្រឡាញ់បរិស្ថាន
នៅថ្ងៃទី០១ ខែមករា ដេីមឆ្នាំ២០២៥នេះ ក្រសួងបរិស្ថានបានប្រកាសបេីកយុទ្ធនាការ សម្អាតផ្លូវជាតិ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” នេះបេីតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
សូមរំឭកផងដែរថា ប្រមាណជាង ១ឆ្នាំ កន្លងមក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការលេីភាពស្អាតចំនួន ០៣ ដេីម្បីកម្ពុជាស្អាតរួមមាន យុទ្ធនាការ”ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការ”កម្ពុជាស្អាត ខែ្មរធ្វើបាន” និងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ គឺយុទ្ធនាការ” ផ្លូវជាតិគ្មានសំរាមប្លាស្ទិក”។
យុទ្ធនាការទាំង ០៣ ខាងលេីជាជ្រុងមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានសំដៅលេីភាពស្អាតនៅកម្ពុជាពោលគឺស្អាតនៅលេីអាកាស ស្អាតនៅលេីដី និងស្អាតនៅក្នុងទឹក។
បេីតាមប្រសាសន៍ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានលេីកឡេីងថា កម្ពុជានឹងមានភាពស្អាតគ្រប់ទីកន្លែងទាំងនៅតាមដងផ្លូវជាតិ ផ្លូវលំ និងនៅទីសាធារណៈគឺផ្ដេីមចេញពី ប្រជាជនកម្ពុជាស្រឡាញ់បរិស្ថាន និងចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាលក្នុងការសម្អាត និងទុកដាក់សំរាមមានសណ្ដាប់ធ្នាប់។