
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីពិធីប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត គណកម្មាធិការកណ្ដាល អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ជូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី២ ឆ្នាំ២០២៤ ក្នុងស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ ចំនួន ៤៤១១នាក់ នាព្រឹកថ្ងៃអាទិត្យ ៧កេីត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងភូមិទួលវិហារ ឃុំជីរោធិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន និងឯកឧត្ដម ជា សុផារ៉ា គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាជូនសមាជិកថ្មីដែលស្ថិតក្នុងអង្គពិធីទាំងមូល។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសូមកោតសរសេីរចំពោះទឹកចិត្តស្រលាញ់គណបក្សប្រជាជនកម្ពុជារបស់បងប្អូនក្នុងស្រុកនៃខេត្ដត្បូងឃ្មុំដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយបានយល់ច្បាស់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជាព្រមទាំងលះបង់ និងចាកចេញពីគណបក្សចាស់ហើយសម្រចចិត្ដរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន។
ឯកឧត្តមបណ្ឌិតបានរំឭកថា គណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលាគ្រប់មូលដ្ឋានទូទាំងប្រទេស និងជាពិសេសបានដាក់ចេញនូវគោលនយោបាយល្អជាអំពេីល្អ ៥ចំណុចសំខាន់ៗគឺ មនុស្ស ទឹក ផ្លូវ ភ្លេីង និងបច្ចេកវិទ្យា។
ឯកឧត្តមបណ្ឌិតបន្ដទៀតថា ការសម្រេចចិត្តចូលរួមរបស់សមាជិកថ្មីនាពេលនេះបានបង្ហាញឱ្យឃេីញកាន់តែច្បាស់អំពីការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាការចូលរួមរក្សាសុខសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។