
យ៉ាងម៉េចចេះ បុគ្គល ងិន វាសនា ចាងហ្វាងអង្គភាព គេហទំព័រក្រាំងមាសកំពុងតែស៉ីលៀសរអៀសខ្លួនក្នុងការផ្សព្វផ្សាយរឿងបទល្មើសនេសាទខុសច្បាប់
(កំពង់ឆ្នាំង)៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទ សឿង ប្រុស (ហៅមករា) និពន្ធនាយករងអង្គភាពព័ត៌មាន VPN TV ONLINE បានទទួលប្រភពព័ត៌មានពីប្រជានេសាទជុំវិញការនេសាទដាក់មងដោយខុសច្បាប់នៅក្នុងចំណុចឡូតំបន់អភិរក្សព្រៃខ្សាច់ ស្ថិតនៅឃុំ ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រោយពីទទួលបាននូវព័ត៌មាននេះភ្លាម ខ្ញុំបាទ សឿង ប្រុស ក៏បានចុះមើល និងយកព័ត៌មានជាក់ស្ដែង និងបានផ្ដិតយករូបភាព និងថតជាវីដេអូមានទាំង (ឡុកខេសិនទីតាំង) ថ្ងៃខែយ៉ាងពិតប្រាកដដោយឃើញមានការលួចនេសាទដាក់មងខុសច្បាប់ក្នុងចំណុចឡូអភិរក្ស(ព្រែកតាបា) (ព្រែកតាមើម) (ព្រែកណាំ)និង(ព្រែឆ្លក) យ៉ាងពិតប្រាកដមែន។
ក្រោយពីបានថត និងសម្ភាសន៍ជាមួយអ្នកនេសាទជាជនជាតិវៀតណាមនូវសកម្មភាពទីតាំងចំណុចខាងលើរួចហើយ ខ្ញុំបាទ សឿន ប្រុស ក៏បានរាយការណ៍ទៅលោក ជិន ស៉ីថា នាយកខណ្ឌរដ្ឋបាលជលផលប្រចាំខេត្តកំពង់ធំ និងបានធ្វើការផ្ដល់ជូនព័ត៌មានទៅលោកចាងហ្វាង VPN TV ONLINE ដើម្បីធ្វើការផ្សព្វផ្សាយជូនទៅដល់អាជ្ញាធរពាក់ព័ន្ធអោយលោកបានជ្រាប និងមានវិធានការចុះមកបង្ក្រាបឱ្យបានទាន់ពេលវេលា។
ក្រោយពីខ្ញុំបាទ សឿង ប្រុស បានផ្ដល់ព័ត៌មានជូនលោកចាងហ្វាងរួចមកឃើញថា អង្គភាពយើងខ្ញុំបានធ្វើការផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីបានផ្សព្វផ្សាយព័ត៌មានរួចហើយទើបបានដឹងដល់ក្រុមជនល្មើសទាំងនោះបាននាំគ្នាដាក់មេប្រូច រត់គេចខ្លួនបាត់ស្រមោលអស់ទៅហើយ។
បន្ទាប់មកនៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដោយមានការសុំសហការពីអាជ្ញាធរក្នុងការយកព័ត៌មាន ខ្ញុំបាទ សឿងប្រុស ក៏បានចុះផ្ទាល់ជាមួយលោកអភិបាលរងខេត្តកំពង់ធំ និងលោកនាយខណ្ឌជលផលនៅល្ងាចម៉ោង ២:០០នាទីរសៀលនោះផងដែរតែហាក់បីដូចជាមិនឃើញមានជនល្មើសដែលនេសាទខុសច្បាប់ទាំងនោះឡើយដោយគេសន្និដ្ឋានថា ប្រហែលមានអ្នករៀបចំឱ្យមុនហើយមើលទៅ។
ចំពោះការចុះផ្សាយព័ត៌មានរបស់អង្គភាពយើងខ្ញុំ ដោយយោងតាមការធ្វើបទសម្ភាសន៍រវាងជនជាតិវៀតណាមម្នាក់ដែលបានផ្ដល់ព័ត៌មានលើកឡើងអំពីការនេសាទដាក់មងដោយខុសច្បាប់បានលើកឡើងថា ពួកគាត់គឺត្រូវបង់លុយទៅឱ្យឈ្មោះ ងិន វាសនា មានតួនាទីធ្វើការនៅឃុំជាអ្នករត់ការឱ្យពួកគាត់ដោយបានបង់លុតក្នុងមួយទូកចាប់ពី (មួយលានហុកសិបម៉ឺនរៀល) ទៅដល់(២លានរៀល) ក្នុងការរត់ការឱ្យនេសាទតែខ្ញុំបាទមិនដឹងថាឈ្មោះ ងិន វាសនា ជានរណាដែរ។
ចំពោះការចុះផ្សាយរបស់អង្គភាពយើងខ្ញុំ ដោយបានដកស្រង់ចេញពីសម្ដីរបស់ជនជាតិវៀតណាមនោះតែប៉ុណ្ណោះហើយអង្គភាពយើងខ្ញុំក៏មិនបានស្គាល់ឈ្មោះ ងិន វាសនា ជាអ្នករត់ការនូវបទល្មើសនេសាទនោះដែរចំពោះការផ្សព្វផ្សាយវិញក៏មិនបានដាក់រូបថតឬរូបភាពរបស់ឈ្មោះងិនវាសនា នោះទេ គ្រាន់តែសរសេរឈ្មោះ ងិន វាសនា តាមតែអ្វីដែលជនជាតិវៀតណាមដែលបានផ្ដល់ប្រភពឱ្យ។
ក្រោយពីអង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយរួចមកស្រាប់តែនៅថ្ងៃទី០១ ទី២ និងទី៣ ខែមករា ឆ្នាំ២០២៥ ថ្មីៗនេះ បែរជាមានបុគ្គលដែលស៊ីលៀសរអៀងខ្លួនឈ្មោះ ងិន វាសនា ដោយគេស្គាល់ថា ចាងហ្វាងអង្គភាពគេហទំព័រសារព័ត៌មានក្រាំងមាសចេញមុខមកបទស្រាយបំភ្លឺ និងចោទប្រកាន់មកដល់ខ្ញុំបាទ និងអង្គភាពVPN ថា ផ្សាយព័ត៌មានមិនការពិត ធ្វើការបដិសេធច្រានចោលទាំងស្រុងចំពោះ Facebook ខ្ញុំបាទឈ្មោះ Makara vpn ដែលបានបង្ហោះនូវព័ត៌មានមិនឆ្លុះបញ្ចាំងការពិត ព័ត៌មានក្លែងក្លាយ បង្កើតសេណារីយោធ្វើបទសម្ភាសន៍ខ្លួនឯងឆ្លើយខ្លួនឯងដឹកមុខចម្លើយធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ។
ករណីបង្ហោះចុះផ្សាយព័ត៌មានរបស់ Facebook ឈ្មោះ Makara vpn ខាងលើនេះ ខ្ញុំបាទសូមធ្វើការបដិសេធច្រានចោលទាំងស្រុងដោយនៅក្នុងឃ្លីបវីដេអូ និងការសរសេរអត្ថបទគ្មានប្រភពច្បាស់លាស់ក្នុងចេតនាមួលបង្កាច់មកលើរូបខ្ញុំទាំងស្រុង ចាត់ទុកថា ជាព័ត៌មានគំនុំ ព័ត៌មានក្លែងក្លាយ ដោយមានចេតនាទុច្ចរិតធ្វើឱ្យមហាជនមានការយល់ច្រឡំប៉ះពាល់កិត្តិយសមកលើរូបខ្ញុំយ៉ាងធ្ងន់ធ្ងរ ការចុះផ្សាយរបស់ Facebook ឈ្មោះ Makara vpnខាងលើនេះគឺជាឈ្នាន់បម្រើឱ្យបុគ្គលមិនល្អដោយមួយរយ:កន្លងមកនេះខ្ញុំបាទមានការវល់កិច្ចការផ្ទះ និងមានជំងឺប្រចាំកាយមិនបានដើរចាកចេញពីផ្ទះទៅណាឆ្ងាយម្ដងណាឡើយម្យ៉ាងទៀតខ្ញុំបាទមិនដែលស្គាល់ជនជាតិវៀតណាមម្នាក់នោះទាល់តែសោះ។
តើសកម្មភាពធ្វើការចុះផ្សាយរបស់បុគ្គលឈ្មោះ ងិន វាសនា ដែលជាចាងហ្វាងអង្គភាពគេហទំព័រ ក្រាំងមាសមួយនេះកំពុងរើសដាក់ខ្លួនឬមួយយ៉ាងណា? ឬមួយមានចេតនាធ្វើការផ្សព្វផ្សាយចោទប្រកាន់មកលើរូបខ្ញុំបាទ ក៏ដូចជាអង្គភាពខ្ញុំ និងថែមទាំងបានយករូបខ្ញុំមកបង្ហោះដោយមិនមានការអនុញាតិពីសាមីខ្លួន និងគំរាមប្ដឹងខ្ញុំបាទ និងអង្គភាពខ្ញុំ ប្រហែលជាមិនយល់អំពីរបបស្ដីពីច្បាប់សារព័ត៌មាននៅកម្ពុជាទេដឹង? បានជាធ្វើល្ងីល្ងើទាំងដែលខ្លួនជាម្ចាស់ស្ថាប័នអង្គភាពមួយនឹងគេនឹងឯងដែរនោះ។ ធ្វើជាអ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត ជារឿងមួយគួរឱ្យអស់សំណើចដែលបុគ្គលម្នាក់នេះពិតជាស៉ីលៀសរអៀសខ្លួនឯងទៅវិញ៕