រដ្ឋបាលស្រុកស្វាយទាបប្រារព្ធខួបលើកទី៤៦ ថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-៧មករា ២០២៥

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ខេត្តស្វាយរៀង)៖ រដ្ឋបាលស្រុកស្វាយទាបនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នេះបានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅវត្តព្រៃតាអីឃុំពពែត ស្រុកស្វាយទាបខេត្តស្វាយរៀងក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារចុះជួយស្រុកស្វាយទាបព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក-លោកស្រីក្រុមការងារចុះជួយស្រុកស្វាយទាប ប្រធានក្រុមប្រឹក្សាស្រុកលោកអភិបាលស្រុក អភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបី លោក-លោកស្រីមេឃុំស្មៀនឃុំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកជា ហ៊ន អភិបាលស្រុកស្វាយទាបបានអានសារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាដែលមានខ្លឹមសារយ៉ាងដូច្នេះថា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៦ នៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ប៉ុល ពត ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះប្រទេសជាតិ និងពលរដ្ឋឱ្យរស់រានមានជីវិតឡើងវិញរួចផុតពីការទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុតដែលកម្ពុជាពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្របស់មនុស្សជាតិ។

ស្ថិតក្នុងអង្គមិទ្ទិញជាប្រវត្តិសាស្ត្រនៅព្រឹកថ្ងៃទី៧ ខែមករានេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាបក្នុងនាម ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋខេត្តស្វាយរៀង សូមលំឪនកាយគោរពវិញ្ញាណក្ខន្ត វីរៈយុទ្ធជន វីរៈយុទ្ធនារី និងអ្នកស្នេហាជាតិដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងពលរដ្ឋឱ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលពោរពេញទៅដោយឈាម និងទឹកភ្នែក រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គំរូវីរភាពនៃការពលិកម្មមិនអាចកាត់ថ្ងៃបាន ក្នុងនាមយើងខ្ញុំថ្នាក់ដឹកនាំមន្ត្រីរាជការសុំធ្វើការចងចាំនិងបន្តថែរក្សាថ្ងៃ៧មករាឱ្យបានជាប់នៅក្នុងក្រអៅបេះដូងគ្រប់ៗគ្នាក្រោមម្លប់សន្តិភាពនៃគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា និងការពារឱ្យបានគង់វង្សស្មារតី ៧មករា មិនឱ្យក្រុមប្រឆាំងណាមួយយកថ្ងៃ៧មករាវាយរំលំមកលើរាជ រដ្ឋាភិបាលស្របច្បាប់ដឹកដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឡើយ និងចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២នៃយើងទាំងអស់គ្នា៕

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍