សង្វៀនជល់មាន់នៅបន្ទាយចក្រីកំពុងបើកលេងយ៉ាងពេញបន្ទុកដែលមានទាំងជនជាតិខ្មែរ និងវៀតណាមចូលលេងបានដោយសេរីហើយក៏មានបើកការប្រកួតជល់យកពានរង្វាន់ថែមទៀតផងប៉ុន្តែសមត្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់
(ខេត្តព្រៃវែង)៖ ល្បីគួរសមដែរដែលបុគ្គលម្នាក់សុំមិនបញ្ចេញឈ្មោះដែលពីមុនបើកនៅច្រកព្រំដែនស្វាយអាង៉ោង បិទពីស្វាយអាង៉ោងក៏មកបើកនៅបន្ទាយចក្រី នៅស្រុកព្រះស្តេច ខេត្តព្រៃវែងក្នុងកាស៊ីណូ ម៉ូណាកូ ឥឡូវកាស៊ីណូម៉ូណាកូជួលឱ្យចិនក៏រត់ទៅបើកនៅខាងត្បូងកាស៊ីណូប្រហែលជាង២០០ម៉ែត្រតែអធិការស្រុកព្រះស្តេចថាអត់មានទេ។
មិនតែប៉ុណ្ណោះក៏ឮថានៅច្រកទ្វារព្រំដែនស្វាយអាង៉ោងក៏បើកលេងវិញដែរគឺបើកតាំងពីថ្ងៃទី១០ ខែមុនមកម៉្លេះតែសមត្ថកិច្ចហាក់រក្សាភាពស្ងៀមស្ងាត់ដោយមិនដឹងថាពួកគាត់ដឹងហើយឬធ្វើមិនដឹងនោះទេហើយក៏មិនដឹងថាកាស៊ីណូនោះមានច្បាប់ឬអត់ច្បាប់ដែរដូច្នេះសូមសំណូមពរដល់សមត្ថកិច្ចជួយពិនិត្យមើលផង។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នេះក្រុមការងារសារព័ត៌មានយើងបន្ទាប់ពីបានទទួលសេចក្តីរាយការណ៍មកថាមានសង្វៀនជល់មាន់មួយកន្លែងដែលគេស្គាល់ច្បាស់ថាជារបស់បុគ្គលម្នាក់សុំមិនបញ្ចេញឈ្មោះ…ជាមេការបើកពីកន្លែងមួយទៅកន្លែងមួយដោយមិនមានសមត្ថកិច្ចណាបង្ក្រាបឡើយដែលទីតាំងនោះស្ថិតនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ តើមានមូលហេតុអ្វីបានជាមិនបង្ក្រាប?
បើយោងតាមប្រភពព័ត៌មានបានរាយការណ៍មកថាកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះមានបើកការជល់ដោយផ្ទាល់ដាក់លុយរាប់ពាន់ដុល្លារឈានដល់ម៉ឺនដុល្លារថែមទៀតផងដើម្បីបានពានរង្វាន់ហើយក្នុងនោះដែរក៏មានទាំងជនជាតិខ្មែរ និងវៀតណាមចូលលេងបានដោយសេរី។
គួររំលឹកផងដែរថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋមកភ្លាមនៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ កន្លងមកនេះក្រុមការងារអ្នកសារព័ត៌មានក៏បានទំនាក់ទំនងទៅលោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្ដេចដើម្បីរាយការណ៍ជូនអំពីករណីនេះតែលោកបានបដិសេធថាមិនមានទេ បើអ្នកណាហ៊ានបើកមានតែអ្នកនោះក្បាលប៉ានដែក នេះជាសម្តីដែលលោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេចបានបញ្ជាក់មកអ្នកសារព័ត៌មាន។
រីឯលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងក្រុមការងារយើងក៏បានទំនាក់ទំនងទៅចំនួនពីលើកដែរប៉ុន្តែទូរស័ព្ទចូលហើយមិនមានអ្នកទទួល។
ជុំវិញករណីល្បែងស៊ីសងបញ្ជល់មាន់ និងល្បែងស៊ីសងផ្សេងៗទៀតកំពុងបើកលេងនេះ ក៏សូមសំណូមដល់លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង សូមមានវិធានការទប់ស្កាត់និងបង្ក្រាបផងដើម្បីសេចក្តីសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើជាពិសេសដើម្បីភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចផងទាន៕