រដ្ឋមន្ដ្រីក្រសួងបរិស្ថានត្រូវកុំបីយ៉ាង កុំដុតប្លាស្ទិក កុំចោលប្លាស្ទិកក្នុងទឹក កុំកប់ប្លាស្ទិកក្នុងដី

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(កំពង់ឆ្នាំង)៖ ក្នុងពិធីប្រកាសជាផ្លូវការ «ខេត្ដកំពង់ឆ្នាំងស្អាត គ្មានសំរាម សំណល់ប្លាស្ទិក» ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថានបានថ្លែងថា ខេត្ដកំពង់ឆ្នាំងជាខេត្ដដំបូងដែលបានប្រកាសជា ខេត្ដស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ដ្រីបានបន្ដលើកឡើងថា «ចូរក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងមន្ដ្រីអាជ្ញាធរក្នុងមូលដ្ឋានខេត្ដកំពង់ឆ្នាំង ត្រូវកុំបីយ៉ាងដើម្បីបរិស្ថានកម្ពុជាយើងទទួលបានភាពស្អាតលើមេឃ ភាពស្អាតលើដី និងភាពស្អាតក្នុងទឹកគប្បីកុំដុតសំរាមប្លាស្ទិក កុំកប់សំរាមប្លាស្ទិក កុំចោលសំរាមប្លាស្ទិកក្នុងទឹក»។

សូមបញ្ជាក់ផងដែរថា ពិធីប្រកាសជាផ្លូវការ ខេត្ដកំពង់ឆ្នាំងស្អាត គ្មានសំរាមសំណល់ប្លាស្ទិកត្រូវបានប្រព្រឹត្ដិទៅនៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណពហុកីឡដ្ឋាន ខេត្ដកំពង់ឆ្នាំងដែលមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន គណៈអភិបាលខេត្ដកំពង់ឆ្នាំង មន្ដ្រីរាជការ មន្ទីរពាក់ព័ន្ធ អង្គការដៃគូ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង១ម៉ឺននាក់។

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍