កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាននូវយុទ្ធនាការសម្អាតផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលក្រុងកំពង់ឆ្នាំងសហការសម្របសម្រួលជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងក្រោមការផ្ដួចផ្ដើម និងចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានជាបន្តបន្ទាប់។ ហេតុដូចនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបាននឹងកំពុងរៀបចំកម្មវិធីអនុវត្តយុទ្ធនាការ« កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន »និងយុទ្ធនាការសម្អាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក » ក្រោមធិបតីភាព លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងលោក សាន់ អូស្មាន អភិបាលរងក្រុង  បានធ្វើយុទ្ធនាការនៅទីតាំងសួនត្រីក្រហោ ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង និងនៅតាមបណ្តាសង្កាត់ក្នុងក្រុងដែលមានសមាសភាពចូលរួម និងលទ្ធផលដូចខាងក្រោម ៖

១.មកពីសាលាផ្សេងគ្នាចំនួន ០៥ សាលា និងមានលោកគ្រូ អ្នកគ្រូ ចូលរួមសរុបចំនួន ២៤នាក់ ក្នុងនោះមានអ្នកគ្រូចំនួន០៩នាក់ សិស្សានុសិស្សសរុបចំនួន ៧៨០នាក់ សិស្សស្រី ២៧៣នាក់។

២. មានការចូលរួមពីមន្រ្តីរាជការសរុបចំនួន ៣៦នាក់ ស្រី ១១នាក់ និងសាលាសង្កាត់ចំនួន០៤ សង្កាត់រួមទាំងអាជ្ញាធរ មូលដ្ឋាននិងប្រជាពលរដ្ឋសរុបចំនួន ៤១៥ នាក់ ស្រី ១៨១ នាក់។

សរុបមកអ្នកចូលរួមក្នុងយុទ្ធនាការកំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន »និងយុទ្ធនាការសម្អាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិកសរុបចំនួន ១២៥៥នាក់ស្រី ៤៧៤នាក់ សំរាម និងថង់ប្លាស្ទិកដែលប្រមូលបានក្នុងយុទ្ធនាការខាងលើសរុបចំនួន ៦០ គ.ក៕

នេះគឺជាយុទ្ធនាការចក្រាប្រកបដោយចីរភាពបរិស្ថានខេត្តមួយបន្តនូវយុទ្ធនាការ« កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន »និងយុទ្ធនាការសម្អាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក ៕ (គិតពីសុខភាពរបស់អ្នកត្រូវមានឆន្ទៈគិតពីបរិស្ថាន)

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍