ក្រសួងពាក់ព័ន្ធមិនបានអនុវត្តច្បាប់លើស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya នោះទេព្រោះតែមានអ្នកធំអន្តរាគមន៍

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(ភ្នំពេញ)៖ អ្នកលក់ឡេល្បីឈ្មោះមួយនៅកម្ពុជារហ័សនាម Love Riya ដែលមានងារជាឧកញ៉ា និងមានលុយ មានឥទ្ធិពលបានឡាយវីដេអូនិយាយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេសមានអំនួតអួតអាងតាំងខ្លួនឯងជា ព្រះនាងឥន្ទ្រទេវី និងប្រេីភាសា​ជេរប្រមាថ​ បង្ហាញ​ពីភាព​អសីលធម៌​សង្គមជាច្រើនតែស្ថាប័នពាក់ព័ន្ធមិនបានអនុវត្តច្បាប់នោះទេព្រោះមានអ្នកធំជួយអន្តរាគមន៍ពីក្រោយ (វាមិនខុសពីពាក្យថា មានលុយអាចប្រើខ្មោចឱ្យកិនម្សៅបាន) ខណៈអ្នកលក់ឡេឈ្មោះ Love Riya នៅឡាយវីដេអូលក់ឡេនិយាយឌឺដងផ្លែផ្កាបានជាធម្មតា។

សូមបញ្ជាក់ផងដែរថា ក្រោយពីអ្នកលក់ឡេឈ្មោះ Love  Riya បានឡាយវីដេអូនិយាយធ្វើឱ្យប៉ះពាល់ដល់សង្គមធ្វើឱ្យមហាជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានប្រតិកម្មយ៉ាងខ្លាំងៗមកនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេសង្កេតឃើញនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានរៀបចំកិច្ចប្រជុំ ណែនាំមួយដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីអប់រំណែនាំដល់ស្ត្រីឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ប៉ុន្តែក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធមិនបានអនុវត្តច្បាប់លើឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អ្វីនោះទេបានត្រឹមតែណែនាំ និងធ្វើកិច្ចសន្យាហើយក៏រួចផុតពីសំណាញ់ច្បាប់ធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងលើកឡើងថា តើមកពីឧកញ៉ា អ្នកលក់ឡេនោះមានលុយ មានអំណាចឬមានអ្នកធំអន្តរាគមន៍ជួយពីក្រោយ? តើអ្នកធំនោះជាអ្នកណាទើបស្ថាប័នពាក់ព័ន្ធមិនហ៊ានអនុវត្តច្បាប់ ឬច្បាប់មានស្តង់ដារពីរ? ក្នុងនោះមានមហាជនជាច្រើនបានខំមិន និងលើកឡើងផ្សេងៗដោយម្ចាស់អាខោនឈ្មោះ យ៉ាត ឃ្លាំង បានលើកឡើងថា ស្រុកខ្មែរអាងលុយអាងអំណាចវាចឹងហើយ មានច្បាប់អត់យកមកប្រើទេ ផ្កាយវិញរកស្មាពាក់អត់បានទេ។

ចំណែកម្ចាស់អាខោនឈ្មោះ ជាងផល ផ្ទះមេគង្គ បានលើកឡើងដែរថា ខ្ញុំមិនគាំទ្រចំពោះទង្វើបែបនេះទេ ច្បាប់គ្មានតម្លាភាព អ្នកអនុវត្តរឹតតែគ្មានតម្លាភាពទៅទៀត។ ម្ចាស់អាខោនដដែលបានបន្តទៀតថា ច្បាប់គឺជាច្បាប់មិនមែនប្រើប្រព័ន្ធស្តង់ដារពីនោះទេ អ្នកក្រដាក់ទោសអ្នកមានសុំទោសរួចខ្លួនមែន តើនេះគឺជាច្បាប់ដែលមានប្រព័ន្ធស្តង់ដារពីរឬ? ស្រីឆ្កួតដូចជា ឡៅរីយ៉ាមិនគួរច្បាប់លើកលែងទោសនោះទេបើអញ្ចឹងម្នាក់ៗ ធ្វើខុសឱ្យតែសុំទោសរួចខ្លួនមែនអញ្ចឹងបង្កើតច្បាប់មកធ្វើអី បន្តិចទៀតកាត់ក្បាលគេឬក៏ប្រមាថកាតទានដល់បុព្វបុរសហើយសុំទោសរួចខ្លួនបាត់។

ដោយឡែកម្ចាស់អាខោនឈ្មោះ សុវណ្ណ ភូមិ បានលើកឡើងដែរថា កំហុសច្រើនយ៉ាងនឹងប៉ះពាល់ដល់សុខភាពប្រជាជន អត់ធ្វើអីគាត់កើត ធ្វើខុសច្បាប់គ្រប់រឿង សុំទោសហើយរួចខ្លួន អន់ណាស់។

សូ​ម​រំឭកផងដែរថា​ កន្លង​ទៅ​ ឈ្មោះ​ ឆេង​ រ័ត្ន​ ហៅ​ Love Riya មានឈ្មោះ​ដេីម ឡេ វ៉ាន់ង៉ុក ធ្លាប់​បាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ​ម្ដង​ហេីយ​ជុំវិញ​ករណី​ផលិត​ផលិតផល​ក្លែងក្លាយ​ គ្មាន​គុណភាព​ដែលអាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​កាលពី​ឆ្នាំ​២០១៧​ តាម​ដីការរបស់​តុលាការ​ ខេត្ត​កណ្តាល​ក៏​ប៉ុន្តែ​ស្រ្ដី​ម្នាក់​នេះ​ត្រូវ​បាន​ដោះលែង​មក​វិញ​។

ម្យ៉ាងវិញទៀត​ ស្ដ្រី​ម្នាក់​នេះគេបាន​ឃេីញ​ធ្វើ​ការផ្សព្វផ្សាយ​តាមបណ្ដាញ​សង្គម​ ប្រេីភាសា​ ជេរប្រមាថ​ ឈ្លោះប្រកែក​គ្នា​បង្ហាញ​ពីភាព​អសីលធម៌​សង្គមជាច្រេីន​លេីក​ច្រើន​សារប៉ុន្តែអ្នកអនុវត្តច្បាប់មិនបានយកច្បាប់មកអនុវត្តលើស្ត្រីឈ្មោះ Love Riya នោះឡើយ។

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍