ក្រុមហ៊ុនកូរ៉េលើកកម្ពស់ការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការសាយភាយឧស្ម័នពុលនៅក្នុងបរិយាកាស

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការលើកកម្ពស់ការប្រើប្រាស់ទោចក្រយាន្តយន្តអគ្គិសនីនៅកម្ពុជារវាងក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឈន៍បៃតងសកល (GGGI) និងក្រុមហ៊ុន VeryWords បានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ នៅកម្ពុជាបានបង្ហាញពីការពង្រឹងនិងពង្រីកកិច្ចសហការប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរ និងបានលើកឡើងបន្ថែមថា ការវិនិយោគលើយានយន្តអគ្គិសនីបានចូលរួមចំណែកក្នុងការការពារបរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ជាពិសេសទប់ស្កាត់ការបំភាយឧស្ម័នពុលពីការប្រើប្រាស់ប្រេងឥន្ធនៈផូស៊ីលក្នុងបរិយាកាសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្ត និងជំរុញការវិនិយោគដល់បណ្តាក្រុមហ៊ុនទាំងអស់នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តឱ្យមានក្រុមហ៊ុនមកវិនិយោគនៅកម្ពុជាជាពិសេសក្នុងកិច្ចការពារបរិស្ថានដើម្បីភាពស្អាត ភាពបៃតង និងចីរភាពសំដៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លើសពីនេះ កិច្ចសហប្រតិបត្តិដែលបានរៀបចំឡើងនៅពេលនេះបានបង្ហាញពីកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរក្សាបានសុខសន្តិភាពពេញលេញរួមទាំងស្ថេរភាពនយោបាយ និងការអភិវឌ្ឍជាពិសេសការប្តេជ្ញាចិត្តរបស់កម្ពុជារួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងនៅកម្រិតជាតិ និងក្នុងក្របខ័ណ្ឌសកល។

សូមបញ្ជាក់ថា ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការលើកកម្ពស់ការប្រើប្រាស់ទោចក្រយាន្តយន្តអគ្គិសនីនៅកម្ពុជា នាពេលនេះ ក្រសួងបរិស្ថានបានទទួលជំនួយឥតសំណងជាម៉ូតូអគ្គិសនីចំនួន៨០០០គ្រឿងពីក្រុមហ៊ុនវិនិយោគកូរ៉េ VeryWords៕

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍