
ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីបិទសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីភាពបិទសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងសមិទ្ធផលខេត្តត្បូងឃ្មុំជូនសិក្ខាកាមចំនួន ៤៣២នាក់ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅ អគារតេជោបូព៌ា ស្នាក់ការ សសយក ខេត្តត្បូង ដែលរៀបចំសហការដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងរដ្ឋបាលខេត្តត្បូងឃ្មុំ។
ក្នុងឱកាសបិទសិក្ខាសាលាមានការចូលរួមជាគណៈអធិបតីពីលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្ដម ម៉ៅ ឌុង អភិបាលរង តំណាង ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ដត្បូងឃ្មុំ។
ថ្លែងក្នុងឱកាសបិទសិក្ខាសាលា ឯកឧត្ដម ង៉ូវ បូរីណា បានយកមតិផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានជូនដល់សិក្ខាកាមដែលបានចូលរួមក្នុងអង្គសិក្ខាសាលា។
ជាមួយគ្នានេះផងដែរ ឯកឧត្ដម ង៉ូវ បូរីណា បានផ្ដល់នូវអនុសាសន៍ណែនាំ តម្រង់ទិសបន្ថែមលេីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងបានជំរុញឱ្យសិក្ខាកាមចូលរួមផ្សព្វផ្សាយនូវចំណុចវិជ្ជមាន និងសមិទ្ធផលការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងជាពិសេសការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្នេីឱ្យចូលរួមចលនាជាមួយក្រសួងបរិស្ថាន លេីភាពស្អាត ភាពបៃតង និងចីរភាពបរិស្ថានកម្ពុជា៕