លោក​ ជា​ ណារ៉ុន អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​អូររាំងឪ​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ ​ឆ្នាំ​ថ្មី​២០២៥

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(អូររាំងឪ)​៖​ លោក​ ជា​ ណារ៉ុន​ អភិបាល​នៃ​គណៈ​អភិបាល​អូររាំងឪ​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​កម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​សម្រាប់​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​២០២៥​ នាព្រឹក​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​សាលាស្រុក​អូររាំងឪ​ដែល​មាន​ការ​ចូលរួម​ដោយ​លោក​បណ្ឌិត​ ហោ​ គន្ធា​ រួមទាំង​អភិបាល​រងស្រុក​ មេឃុំ​ទាំង​៧​ និងសមាជិក​ សមាជិកា​នៃគណៈកម្មការ​ផងដែរ​។

ពិធី​រៀប​ចំអបអរ​សាទរ​ សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ២០២៥​ នឹង​ប្រារព្ធ​ទៅ​នៅ​ភូមិ​ថ្នល់កែង​ ឃុំ​ព្រះធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។

ថ្លែងក្នុង​អង្គ​ប្រជុំ​ លោ​ក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​បាន​ធ្វើ​ការ​ចង្អុល​បង្ហាញ​ និង​ណែនាំ​លេីប្លង់​ទីតាំង​រៀបចំ​តុបតែង​ ឆាកតន្ត្រី​ រថយន្ត​បាញ់​ទឹក​ ល្បែង​ប្រជាប្រិយ​ និង​ស្ដង់​ពិព័រណ៍​បង្ហាញ​សមិទ្ធផល​របស់ស្រុក​ ជូន​គណៈ​កម្មការ​ដេីម្បី​ជាមូលដ្ឋានក្នុងការ​រៀប​ចំ​ប្រកបដោយ​ប្រសិទ្ធភាព​។

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍