លោក​ ហោ​ គន្ធា​ អនុប្រធាន​ ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការរៀបចំ​សង្ក្រាន្ត​អូររាំងឪ​២០២៥

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(អូររាំងឪ​)៖​ លោក​ ហោ​ គន្ធា​ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ គណៈកម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ ២០២៥​ ដោយ​មាន​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ ជាប្រធាន​អង្គប្រជុំ​ និង​លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ស្ដីពី​វឌ្ឍនភាព​របស់​គណៈកម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​២០២៥​ នារសៀល​ថ្ងៃ​ទី​០១​ ខែ​មីនា​ ឆ្នាំ​២០២៥​ ស្ថិត​នៅបរិវេណ​សួន​ឧទ្យាន​ទន្លេ​ស្ងួត​ ភូមិ​ថ្នល់​កែង​ ឃុំ​ព្រះធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។

ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ បាន​ក្រេីន​រំឭក​ អំពី​តួនាទី​ និងភារកិច្ច​របស់គណៈកម្មការ​ និង​អនុ​គណៈកម្មការ​ដេីម្បី​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធភាព​លេីការ​ទទួល​ខុសត្រូវ​ និង​សមិទ្ធផល​ការងារ​ដេីម្បី​បង្កេីត​ការ​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​ និង​ភ្ញៀវ​ទេសចរណ៍​មក​ពី​បណ្ដា​ទី​ជិតឆ្ងាយ។

ឯកឧត្ដម​បន្ដទៀត​ថា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​ម្សាញ់​ ឆស័ក​ ព.ស.២៥៦៨​ គ.ស​២០២៥​ ស្រុក​អូររាំងឪ​ និង​ខិតខំ​ធ្វេី​យ៉ាង​ណា​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឱ្យទទួល​បាន​ការ​ទាក់​ទាញ​ ភ្ញៀវ​ទេសចរដេីម្បី​មក​កម្សាន្ត​ឱ្យ​បាន​ច្រើន​ដោយ​បង្កើត​ឱ្យ​មាន​ទម្រង់​បែប​ប្រពៃណី​ វប្បធម៌​ សាសនា​ក៏ដូច​ជា​ ល្បែង​ប្រជាប្រិយ​ខ្មែ​រ​ ការ​តាំងពិព័រណ៍​ តំបន់​ត្រជាក់​ចិត្ត​ និង​ការ​ប្រគំតន្ត្រី​រយៈពេល​៤ថ្ងៃ​ ជាងនេះទៅទៀត​ ការរៀបចំ​ឱ្យ​សន្ដិសុខ​សណ្ដាប់ធ្នាប់​ អនាម័យ​បរិស្ថាន​ក៏ជា​កត្ដា​ចាំបាច់​ដែល​ត្រូវ​បំពេញ​ឱ្យ​ល្អប្រសើរ​។

លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ និង​ជា​ប្រធាន​គណៈ​កម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​ថ្មី​នេះ​បាន​ធ្វើ​ការ​កំណត់​បង្ហាញ​អំពី​កិច្ចការ​ចំពោះ​មុខ​ដេីម្បី​ធ្វេី​ការ​រៀបចំ​តុបតែង​លម្អ​ អនាម័យ​បរិស្ថាន​ ការ​ការពារ​ឱ្យ​បាន​នូវ​សន្ដិសុខ​ សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរគ្រប់​រូប​ទាំងក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​ និង​មកពី​មជ្ឈដ្ឋាន​នានា។

លោក​អភិបាល​បាន​រំឭក​ថា​ ក្នុង​ឆ្នាំ​២០២៤​ កន្លង​មក​ ស្រុក​អូររាំងឪ​បាន​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ និង​អបអរសាទរ​សង្រ្កាន្ត​ឆ្នាំ២០២៤​ គឺ​ទទួល​បាន​នូវ​ភាព​ល្អប្រសើរ​ និង​ជាលទ្ធផល​ខ្ពស់​ដោយមិន​មាន​បញ្ហា​អសន្តិសុខ​ ឬ​បញ្ហា​ផ្សេងៗ​នោះទេ​ ហើយ​ថែម​ទាំង​ទទួល​បាន​ការ​គាំទ្រ​អញ្ជើញ​មក​កម្សាន្ត​ពី​ភ្ញៀវ​ទេសចរណ៍​ទាំង​នៅទី​ជិត​ ឆ្ងាយ​ប្រមាណ​ជាង​ ១០ម៉ឺន​នាក់​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​។

លោក​ ហោ​ គន្ធា​ អនុប្រធាន​ក្រុម​កាងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ស្រុក​អូររាំងឪ​បាន​លេីកឡេីង​ថា​ ក្នុង​ពិធី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ សង្ក្រាន្តអូររាំងឪ​ ខាងមុខនេះ​ ក្នុង​បរិវេណ​ឧទ្យាន​ទន្លេ​ស្ងួត​ និង​មាន​ការ​រៀបចំ​តុបតែង​យ៉ាង​ប្លែក​ភ្នែក​ កម្មវិធី​សប្បាយ​ៗ​ជាច្រើន​រួម​ទាំង​មាន​តារា​ច្រៀង​ល្បី​ៗក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មក​ប្រគំតន្ត្រី​រយៈពេល​ ៤ថ្ងៃ​ ជា​ការ​បង្កេីត​ឱ្យ​មាន​ភាព​សប្បាយ​រីក​រាយ​ និង​ប្រកបដោយ​មោទនៈ​ជាក់ជា​មិន​ខាន​សម្រាប់​ស្រុក​អូររាំងឪ​។

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍