អាវុធហត្ថរាជធានីភ្នំពេញទទួលរថយន្ត Ford ចំនួន ០៥គ្រឿងពីលោកឧកញ៉ា យ៊ាំ ស៊ីងហ៊

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

រថយន្ត Ford ស៊េរីថ្មី ចំនួន០៥គ្រឿងត្រូវបានលោកឧកញ៉ា យ៊ាំ ស៊ីងហ៊ ប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញសម្រាប់ប្រើប្រាស់ជាមធ្យោបាយក្នុងការរួមចំណែកលើការងារចុះប្រតិបត្តិការបង្រ្កាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ជាពិសេសត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូតាមបណ្តាប្រទេសផ្សេងៗ ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំលំដាប់អន្តរជាតិនានានៅកម្ពុជា។

បន្ទាប់ពីទទួលបានរថយន្តពីសប្បុរសជន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការកែច្នៃ និងបំពាក់សម្ភារៈបន្ថែមលើរថយន្តដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈ និងប្រារព្ធពិធីប្រគល់ទទួលនារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា យ៊ាំ ស៊ីងហ៊ ដែលមានទឹកចិត្តស្រលាញ់គាំទ្រកម្លាំងកងរាជអាវុធហត្ថព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួនទិញរថយន្តទាំង០៥គ្រឿងប្រគល់ជូនអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ៕

 

 

 

 

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍