
សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាចូលរួមព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដេីម្បីមនុស្សធម៌
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មានដែលបានដឹកនាំរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដេីម្បីមនុស្សធម៌នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅបុរីប៉េងហួតបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ដែលមានការអញ្ជើញចូលរួមពីមន្ដ្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន និងមហាជនប្រមាណជាង ១០០០នាក់ហេីយថវិកាដែលទទួលបានពីការបរិច្ចាគនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដេីម្បីសង្គ្រោះកុមារ។
ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដេីម្បីមនុស្សធម៌ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាក៏បានដឹកនាំសមាជិកចូលរួមគាំទ្រ និងបរិច្ចាគផងដែរ។