ដំណឹងសិក្សា​ (សិក្ខាសាលា​លេីកទី២)

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

ដោយទទួល​ការចង្អុលបង្ហាញ​ និងគាំទ្រ​ពី​ឯកឧត្ដម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ ក្រសួង​ព័ត៌មាន​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ ឯកឧត្ដម​ សរ​ សុពុត្រា​ អភិបាល​ខេត្ត​ស្ទឹងត្រែង​ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សូមជម្រាបជូនព្រះតេជគុណ មន្ត្រីរាជការ អ្នកសារព័ត៌មាន និសិ្សត និងអ្នក​លេង​បណ្តាញ​សង្គម​ឱ្យបានជ្រាបថា​ សមាគមបាន​រៀបចំ​សិក្ខាសាលាលើកទី២ ស្តីពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន វិស័យ​បរិស្ថាន​ និងផ្សព្វ​ផ្សាយ​សមិទ្ធផលខេត្តស្ទឹងត្រែងមានរយៈពេល ១ថ្ងៃ ត្រូវ​នឹងថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថិត​នៅ​សាលប្រជុំសាលាខេត្តស្ទឹងត្រែង​ ចាប់ពីម៉ោង ៧:០០នាទីព្រឹកដល់ម៉ោង ៥:០០នាទីល្ងាច។

សិក្ខាសាលានេះនឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ហើយ​សិក្ខាកាមចុះឈ្មោះចូលរួមសិក្សាដោយឥតគិតថ្លៃព្រមទាំង​ទទួល​វិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។

ទំនាក់ទំនង​ចុះឈ្មោះ​ឱ្យ​បាន​មុនថ្ងៃ​ទី​១៩​ ខែមីនា​ តាមរយៈ​លេខទូរសព្ទ​ 097 5555 984 (Telegram) សូម​អរគុណ​!

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍