
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ លោកមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញអមដំណើរដោយលោកមេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូបទៀតបានអញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានចូលសម្រាកព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យព្រះអង្គឌួង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបាននាំយកថវិកាសរុបចំនួន ៤,០០០,០០០រៀល រួមនឹងទឹកសុទ្ធ ភេសជ្ជៈ ០៩កេស ផ្លែឈើ ០១កន្ត្រក យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គឹម សំអុល ជាអំណោយសួរសុខទុក្ខផងដែរ៕