
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូ-អ្នកគ្រូបង្រៀនសាលាបាក់ទូកបាននាំយកបច្ច័យចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុមនាំមុខដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញរួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូកបានរួមគ្នានាំយកបច្ច័យសរុបចំនួន ១០លានរៀលចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក បន្ថែមពីនេះទៀត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានឧបត្ថម្ភនូវភេសជ្ជៈចម្រុះ ៨៥កេស សម្រាប់ទុកប្រើប្រាស់ក្នុងកម្មវិធីខាងលើផងដែរ។
ពិធីបុណ្យផ្ការស្មីសាមគ្គីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងប្រមូលបច្ច័យ ដើម្បីរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាព ជួសជុលទ្វារបង្អួច ប្រព័ន្ធលូមេ និងបណ្តាញអគ្គិសនីមេតាមអគារដែលមានការផ្ដួចផ្ដើមឡើងដោយឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន លោកនាយក លោកនាយករង លោកគ្រូអ្នកគ្រូ អតីតលោកគ្រូ អ្នកគ្រូ និងអតីតសិស្សសាលាបាក់ទូកគ្រប់ជំនាន់ មាតាបិតាអាណាព្យាបាល សិស្សានុសិស្សនៃសាលាបាក់ទូកជាច្រើនរូបទៀត៕