ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជើញ​ជាអធិបតី​ពិធី​ក្រុង​ពាលី​ រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ ២០២៥

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

 

(អូររាំងឪ​)៖​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធី​ក្រុង​ពាលី​ សុំសេចក្តី​សុខ​ពីម្ចាស់​ទឹកម្ចាស់​ដី​ដេីម្បី​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​ ក្នុង​ឆ្នាំ​២០២៥​ ខាងមុខនេះ​ ក្នុង​ឱកាស​ពិធី​ក្រុងពាលី​ក៏មាន​ការចូលរួម​ពី​ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ លោក​ ជា​ ណារ៉ុន​ អភិបាល​ស្រុក​អូររាំងឪ​ និង​ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ មេឃុំ​ មេភូមិ​ មន្ដ្រី​រាជការ​ និងសិស្សានុសិស្ស​​នាព្រឹក​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៥​ ស្ថិត​នៅ​សួន​ឧទ្យាន​ទន្លេ​ស្ងួត​ ភូមិ​ថ្នល់​កែង​ ឃុំ​ព្រះ​ធាតុ​ ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​។

សូមបញ្ជាក់​ផងដែរ​ថា​ ព្រឹត្តិការណ៍​សង្ក្រាន្ត​គឺ​ជា​ប្រពៃណី​ វប្បធម៌​ខ្មែរ​ មាន​តាំងពីដូនតាមក​ដេីម្បី​អបអរសាទរ​ទទួល​ទេវតា​​ឆ្នាំ​ថ្មី​ដែល​ជា​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​។

យ៉ាង​ណាមិញ​ ស្រុក​អូររាំងឪ​តែងតែ​ប្រារព្ធ​ពិធី​សង្រ្កាន្ត​ ដេីម្បី​អបអរ​សាទរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ និង​ដេីម្បី​បង្កេីត​ភាពសប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​ និង​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ពី​មជ្ឈដ្ឋាន​នានា។

 

 

 

 

 

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍