
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ស្វាយ ដូត
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាត់ក្រុមការងារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព ឯកឧត្តម ស្វាយ ដូត ជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានទទួលមរណភាព ដោយសារបញ្ហាបេះដូងពេលកំពុងចូលរួមទាត់បាល់ក្នុងកម្មវិធីប្រកួតបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន នៅល្ងាចថ្ងៃ អង្គារ ទី១៨ ខែ មីនា ឆ្នាំ២០២៥ សពត្រូវបានក្រុមគ្រួសារយកតម្កល់ប្រារព្ធពិធីបុណ្យនៅគេហដ្ឋាន បុរីសម្បត្តិមានហេង៣ ផ្ទះលេខ០១ ផ្លូវលេខ០៥ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញបានអុជធូបគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស្វាយ ដូត ដោយមនោសញ្ចេតនាសោកស្តាយ និងបានបួងសួងសូមឱ្យ វិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕