
លោកជំទាវ មាស ច័ន្ទធីតា អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការកែសម្រួលបញ្ចប់លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម
(បៃលិន)៖ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការកែសម្រួលបញ្ចប់លក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តប៉ៃលិន។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖ ពិភាក្សាប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ និងធ្វើបច្ចុប្បន្នភាពលើលក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយ ផ្ទៀងផ្ទាត់ រោងចក្រ និងសិប្បកម្មព្រមទាំងជាការចែករំលែកចំណេះដឹងស្ដីពីលក្ខណៈវិនិច្ឆ័យ សូចនាករ និងមធ្យោបាយផ្ទៀងផ្ទាត់ រោងចក្រ និងសិប្បកម្មក្នុងចំណោមអ្នកពាក់ព័ន្ធ។
គួរបញ្ជាក់ឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំដោយនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្តនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានហេីយមានការចូលរួមពីលោក-លោកស្រី នាយកដ្ឋានជំនាញនៃក្រសួងបរិស្ថានព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ហែម ឫទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តប៉ៃលិន មន្ទីរពាក់ព័ន្ធប្រតិបត្តិករវិស័យរោងចក្រ សិប្បកម្ម និងមន្ត្រីនៃមន្ទីរបរិស្ថានរាជធានី-ខេត្តសរុបចំនួន ១៥០នាក់៕