សមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនជនសង្ស័យ ដែលយកចបកាប់វាយឪពុកបង្កើតស្លាប់បានហើយ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ខេត្តប៉ៃលិន)៖ រហូតមកដល់វេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នគរបាលនៃអធិការក្រុងប៉ៃលិនសហការជាមួយនគរបាលស្នងការខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានដឹកនាំកម្លាំងធ្វើការប្រមាញ់ចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីឃាតកម្ម (សម្លាប់ឪពុកបង្កើត) បានហើយ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ បៀង អំណត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារដោយសារញៀនថ្នាំញៀន) រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពដដែលបានបន្តទៀតថា កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៩:០០នាទីព្រឹក ជនសង្ស័យកំពុងដេកអង្រឹងនៅក្រោមផ្ទះខណៈដែលជនរងគ្រោះជាឪពុកអង្គុយក្រោមដើមអំពិលខាងមុខផ្ទះ ភ្លាមនោះជនសង្ស័យបានស្រែកជេរគេជេរឯងពេញផ្ទះ ស្រាប់តែជនរងគ្រោះទៅប្រាប់ថា កូនកុំស្រែកឡូឡាជេរចឹងព្រោះពុកកំពុងឈឺផងតែជនសង្ស័យស្រែកជេរឪពុកទៀត ឪពុកខឹងបានទះកំផ្លៀងជនសង្ស័យមួយដៃហើយជនសង្ស័យក៏ទះឪពុកវិញ បណ្តាលឱ្យដួលរួចជនសង្ស័យក៏បានទាញយកចបកាប់វាយទៅលើឪពុក (ចំចំណុចថ្ងាសចំនួន១ផ្លែចប មុតរបួសខ្ទង់ច្រមុះរយះប្រវែល៨សង់ទីម៉ែត្រ) បណ្តាលឱ្យស្លាប់ភ្លាមក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ប្រភពបញ្ជាក់ទៀតថា ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយធ្វើការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេល២យប់/២ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទីព្រឹក នគរបាលក៏ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្នុងព្រៃខាងកើតអូរប្រហែល៥០ម៉ែត្រស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តបៃលិន៕

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍