ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរបួសពលរដ្ឋខ្មែរ ៥នាក់
BREAKING: ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរបួសពលរដ្ឋខ្មែរ ៥នាក់។ ទាហានថៃបានធ្វើទុក្ខបុកម្នេញលើជនស៊ីវិលដោយការរាយបន្លាលួសព័ទ្ធយកដី និងផ្ទះរបស់គាត់ដែលបានរស់នៅជាយូរឡុងណាស់មកហើយៗ ឥឡូវបានបើកការបាញ់ប្រហារមកលើជនស៊ីវិលបន្ថែម។ នេះជាទង្វើដ៏សាហាវឃោរឃៅ និងអមនុស្សធម៌បំផុតដែលទាហានថៃបានប្រើប្រាស់អាវុធបាញ់មកលើជនស៊ីវិលស្លូតត្រង់។
ប្រភព: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន





