រថយន្តមួយគ្រឿងបានឆាបឆេះនៅលើផ្លូវល្បឿនលឿនដែលស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ព្រះសីហនុ)៖ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងជិត ០៦:៣០ព្រឹក មានរថយន្តមួយគ្រឿងបានឆាបឆេះនៅតាមបណ្ដោយផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៩៧ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ភូមិសាស្ត្រក្នុងភូមិ ស្ទឹងច្រាល ឃុំ អូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ ម្ចាស់រថយន្តរងគ្រោះមានឈ្មោះ មឿន ឆៃយុទ្ឋ ភេទប្រុស ជនជាតិខ្មែរ។

ប្រភពព័ត៌មានបានបញ្ជាក់ថា រថយន្តដែលឆាបឆេះម៉ាក TOYOTA CAMARY (បាឡែន)ពណ៌ស ដែលមានស្លាកលេខ កណ្តាល 2C-9690 ខូចខាតឆេះរថយន្តអស់ទាំងស្រុង។ ចំពោះមូលហេតុនៃការឆេះនេះ មានសេចក្តីរាយការណ៍បឋមថា បណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្តតែករណីនេះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សទេ ៕

 

 

 

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍