ក្រុមអ្នកលេងល្បែងជល់មាន់ខុសច្បាប់ដេញវាយអ្នកសារព័ត៌មាន និងវាយបំផ្លាញរថយន្តព្រោះខឹងអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នេះ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា មានការលួចបើកលេងល្បែងជល់មាន់ទ្រង់ទ្រាយធំនៅចំណុចចម្ការស្វាយមួយកន្លែងស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគោល ស្រុកល្វាឯម ខេត្តកណ្តាល មិនមានអាជ្ញាធរ ឬសមត្ថកិច្ចដឹងទាល់តែសោះ។ ក្រោយទទួលបានសេចក្តីរាយការណ៍ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងជាក់ស្តែងឃើញថា ពិតជាដូចអ្វីដែលប្រជាពលរដ្ឋផ្តល់ព័ត៌មានមកពិតមែន ។

នៅក្នុងអំឡុងពេលដែលក្រុមអ្នកសាព័ត៌មានចុះទៅថតផ្តិតយករូបភាពនេះ ស្រាប់តែក្រុមអ្នកលេងល្បែង បានប្រើអំពើហិង្សាមកលើអ្នកសារព័ត៌មានបណ្តាលឱ្យរងរបួស ៤នាក់ ព្រមទាំងវាយបំផ្លាញរថយន្តរបស់អ្នកសារព័ត៌មានថែមទៀត។

នេះជាព័ត៌មានបឋមដែលអង្គភាពសារព័ត៌មានយើងទទួលបានសម្រាប់ព័ត៌មានលម្អិតយ៉ាងណា យើងនឹងធ្វើបច្ចុប្បន្នភាពផ្សាយជូនបន្តបន្ទាប់នៅពេលក្រោយ ៕

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍