ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដង្ហែអង្គកឋិនទានសាមគ្គី ទៅវត្តសិរីវង្ស (កំពង់ឬស្សី) ស្រុកពោធិ៍រៀង ខេត្តព្រៃវែង 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ព្រៃវែង)៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងព្រមទាំងលោកជំទាវ កែ សួនសុភី ស សុខា និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញ ដង្ហែ និងប្រគេនអង្គកឋិនទានសាមគ្គីដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តសិរីវង្ស (កំពង់ឬស្សី)ស្ថិតនៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ពិធីបុណ្យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋជាច្រើនរូបដើម្បីរួមចំណែកក្នុងមហាកុសលបុណ្យដ៏ថ្លៃថ្លានេះ។

​អង្គកឋិនទានសាមគ្គីនេះត្រូវបានដង្ហែយ៉ាងឱឡារិកអធិកអធម ជុំវិញព្រះវិហារ និងទីអារាមក្រោមការរៀបចំយ៉ាងយកចិត្តទុកដាក់។ គ្រឿងបរិក្ខារ និងបច្ច័យដែលបានមកពីសទ្ធាជ្រះថ្លារបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវព្រមទាំងសប្បុរសជននានាត្រូវបានប្រគេនដល់ព្រះសង្ឃគង់ចាំវស្សាដើម្បីប្រើប្រាស់ និងចាត់ចែងក្នុងការកសាង សុខុមាលភាពព្រមទាំងជួសជុល និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្តអារាមឱ្យកាន់តែមានភាពរីកចម្រើន។

​ក្នុងឱកាសនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ផ្តាំផ្ញើ និងលើកទឹកចិត្តដល់ពុទ្ធបរិស័ទទាំងអស់ឱ្យបន្តចូលរួមថែរក្សាវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិពិសេសគឺការចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋសម្រាប់ជាម្លប់ដ៏ត្រជាក់នៃសង្គមជាតិ៕

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍