យោងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំវេទិកាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ដីពីការផ្សព្វផ្សាយ បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន នៅទីស្ដីការក្រសួងព័ត៌មាន សាលចតុម្មុខមង្គល ជាន់ទី១២
យោងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំវេទិកាផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ដីពីការផ្សព្វផ្សាយ បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សក្នុងវិស័យព័ត៌មាន នៅទីស្ដីការក្រសួងព័ត៌មាន សាលចតុម្មុខមង្គល ជាន់ទី១២ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។ សូមជូនដំណឹងដល់អង្គភាពសារព័ត៌មានជាតិ និងអន្តរជាតិចុះឈ្មោះសមាជិកចូលរួម និងរាយនាមអ្នកចូលរួមមានឈ្មោះ តួនាទី លេខទូរសព្ទ តាមរយ: Telegram នេះ ។ ខ្ញុំបាទតាំងនាមអ្នករៀបចំកម្មវិធី និងបញ្ជូនឈ្មោះអស់លោក លោកស្រី ចូលក្នុងបញ្ជីរាយនាមឈ្មោះនៅក្នុងវេទកាផ្សព្វផ្សាយនេះ និងសូមអញ្ជើញក្នុងការចូលរួមឱ្យទាន់ពេលវេលាកុំបីអាក់ខាន។ សូមអរគុណ (បញ្ចប់បញ្ជីឈ្មោះចូលរួមនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាពេលល្ងាច។)

