មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈអ្នកនេសាទបង់ត្រីជាប់សាកសពនារីម្នាក់
ព័ត៌មានបឋម (ខេត្តស្ទឹងត្រែង)៖ ភ្ញាក់ផ្អើលទាំងព្រឹកខណៈអ្នកនេសាទបង់សំណាញ់មិនជាប់ត្រីបែរជាជាប់សាកសពស្ត្រីម្នាក់វ័យប្រហែលជាង២០ឆ្នាំ ដែលគេស្គាល់ថា ជាបុគ្គលិកអាហារដ្ឋានទន្លេ។ ហេតុការណ៍ធ្វើឱ្យមានការភ្ញាក់ផ្អើលខាងលើនេះនៅវេលាម៉ោង០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។
នេះបើតាមការលើកឡើង ភ្ញៀវដែលធ្លាប់មកពិសារអាហារដ្ឋានខាងលើ សពស្ត្រីនេះជាបុគ្គលិកបម្រើការនៅអាហារដ្ឋានទន្លេខៀវតែនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយគ្រាន់តែដឹងថា ស្ត្រីខាងលើមានស្រុកកំណើត នៅខេត្តបាត់ដំបង។




