លោកជំទាវអភិបាលខេត្តប៉ៃ​លិនដឹក​នាំកិច្ចប្រជុំ​ជាមួយថ្នាក់​ដឹកនាំមន្ត្រីមន្ទីរ​សុខាភិបា​លនៃរដ្ឋបាលខេត្ដដើម្បី​ពង្រឹងវិស័​យសុខាភិ​បាលក្នុងការ​បម្រើ​សេ​វាជូនប្រជា​ពលរដ្ឋ

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត​ បាន ស្រីមុំ​ អភិបាល​ នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រ​សាសន៍​លើ​កឡើងថា វិស័​យសុខាភិបាល​សាធារណៈ និងឯកជនត្រូវដើរ​តួជាដៃគូអភិវឌ្ឍន៍ និងមា​នទំនាក់ទំន​ងល្អ សហការគ្នា​ទៅវិញទៅមក​ដើម្បីរួមគ្នាផ្តល់​សេវាថែទាំ និងព្យាបាល​ប្រកបដោ​យក្រមសី​ល​ធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ក្រោមគោលនយោបាយ​កំណែទម្រង់រ​បស់រាជរដ្ឋាភិ​បាលអាណត្តិទី៧។

ការថ្លែង​បែបនេះ​របស់​លោក​ជំទាវប​ណ្ឌិតអភិបា​លខេត្ត បានធ្វើឡើងក្នុងកិ​ច្ចប្រជុំ​ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ​មន្ទីរសុ​ខាភិបាលនៃរដ្ឋបា​លខេត្ដដើម្បីពង្រឹងវិ​ស័យសុខាភិបាលក្នុងការបម្រើ​សេវាជូ​នប្រជា​ពលរដ្ឋកាន់តែល្អប្រសើរថែមទៀតក្នុងការចូលរួមអ​នុវត្តគោលនយោ​បាយយុទ្ធ​សាស្ត្រ បញ្ចកោ​ណ ដំណាក់​កាលទីមួយរបស់រាជរដ្ឋា​ភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់​ខ្ពស់របស់សម្តេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១​០ ខែវិច្ឆិកា ឆ្នាំ២០២៥​ នៅសាលប្រជុំមន្ទីរសុខា​ភិបាលខេត្តប៉ៃលិន។

លោកជំទាវបណ្ឌិត បា​ន ស្រីមុំ អភិបា​លខេត្តប៉ៃលិន​បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីជំរុ​ញឱ្យវិ​ស័យ​សុខាភិបាលក្នុងខេត្តទទួលបានជោគជ័​យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្រូវមាន​កិច្ចសហការឱ្យបា​នល្អជាមួយស្ថាប័​នពាក់ព័ន្ធ អង្គការដៃគូជាពិសេសអាជ្ញាធរដែនដីគ្រប់លំ​ដាប់ថ្នាក់ដើម្បីអនុវត្ត​ទិសដៅផែនការដែលបានដាក់ចេញប្រកបដោយ​ប្រសិទ្ធភាពឆ្ពោះទៅ​រកភាពជោ​គជ័យដែ​លបានកំណត់ជាពិសេសត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាព​សេវា​ទាំងថ្នា​ក់ខេត្ត និងថ្នាក់​មូលដ្ឋានព្រមទាំងខិ​តខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ។

នៅក្នុងឱកា​សនោះផងដែរ លោ​កជំទាវបណ្ឌិតអ​ភិបាលខេត្តបានមានប្រសាសន៍កោតសរសើរ និង​វា​យតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្តក្នុងការងា​រផ្ត​ល់សេ​វា​សាធារណៈ សេ​វាសុខាភិបាលជូនដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសរយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះបានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបញ្ហាការឆ្លង​រាលដា​លនៃជំ​ងឺកូវីដ–១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរពីសំណា​ក់ថ្នាក់ដឹកនាំ​ និងប្រជាព​លរដ្ឋ៕

 

Copy LinkFacebook MessengerSkypeSMSWhatsAppTelegramGmailGoogle BookmarksViberPinterestEmailLineFacebook

រំលង​ទៅ​របារ​ឧបករណ៍